(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានផ្តាំផ្ញើនិស្សិតជ័យលាភី ទាំង១៧ រូបដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលឆែក និងរដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវខិតខំក្រេបជជក់យកចំណេះជំនាញ ដើម្បីមកបម្រើប្រទេស ជាតិនិងប្រជាជនយើងវិញ។ ជាពិសេសអំឡុងពេលស្នាក់នៅសិក្សារៀនសូត្រ ប្អូនម្នាក់ៗត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ទៅមិត្តភក្តិបរទេស។លោករដ្ឋមន្ត្រីបានណែនាំបែបនេះ
កាលពីរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ គ្រាដែលអនុញ្ញាត ឱ្យក្រុមនិស្សិតជ័យលាភីចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះ លោករដ្ឋមន្ត្រី ស្នើឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីបង្ហាញពីភាពវិជ្ជមាន វឌ្ឍនភាពសង្គម ឱកាសវិនិយោគ និងភាពផូរផង់នៃវប្បធម៌ប្រពៃណីរបស់ជាតិទៅដល់បរទេសដែលជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូបសម្រាប់សង្គមជាតិរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតជ័យលាភី និងក្រុមគ្រួសារ  ចំពោះការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍បន្ថែមពីសាធារណរដ្ឋឆែក និងសហព័ន្ធអាល្លឺម៉ង់ក្នុងតំបន់អឺរ៉ុប ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិបន្ថែមទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed