Post navigation សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤ ស្នើឱ្យសមត្ថកិច្ច និងតុលាការត្រូវ ឃាត់ ខ្លួន និងមិនត្រូវបន្ធូរបន្ថយទោសតាមផ្លូវច្បាប់ អ្នកដែលនិយាយថា មានការកាត់ខេត្ដ៤ឱ្យប្រទេសដ៏ទៃ ព្រោះមនុស្សទាំងនេះ ជាមនុស្សនាំរឿង។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជាថ្មីម្តងទៀតថា ដរាបណាសម្តេចនៅមានជីវិត គឺសម្តេចមិនអនុញ្ញាតឲ្យ មានអំពើ បះបោរណាមួយនោះឡើយ។ ការលើកឡើងរបស់សម្តេចនេះគឺបានធ្វើ ឡើងនៅក្នុង សារពិសេសមួយនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះទាក់ទង នឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ(CLV)។