ឯកឧត្តម Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាពតានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ បានបន្ថែមថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។

ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន​ និងកុំមានការយល់ច្រលំដោយប្រការណាមួយ។ កម្ពុជា​ មិនមានការចាំបាច់​ណាមួយត្រូវសុំទោសនោះដែរ​ រួមទាំងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានធ្វេីសេចក្តីប្រកាសព័ត៌មានច្បាស់ហេីយ​ គឺមិនមានដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះទេ។

កម្ពុជា​ នៅតែរក្សាមិត្តភាពរវាងប្រទេសជិតខាង​ ឈរលេីអធិបតេយ្យភាពច្បាស់លាស់​ គោលជំហរឹងមាំផ្អែកលេីច្បាប់​ និងការពារបូរណភាពទឹកដីយ៉ាងច្បាស់ដាច់ខាត។

ជាមួយគ្នានេះ​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ទេីបប្រកាសកាលពីម្សិលមិញផងដែរថា​ “កម្ពុជានឹងធ្វេីកិច្ចការព្រំដែនដោយឈរលេីបច្ចេកទេស​ ផ្អែកលេីច្បាប់​ តែក៏មានសិទ្ធិគ្រប់យ៉ាងក្នុងការពារជាតិ​ ការពារទឹកដីដោយប្រេីប្រាស់កងកម្លាំងប្រសិនបេីមានការឈ្លានពាន”។

ប្រភព៖ ឯកឧត្តម គួច វែងស្រ៊ុន

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed