ទីភ្នាក់ងារពត៌មានបរទេសផ្សាយនៅថ្ងៃទី២០កុម្ភះ នេះថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានផុសនៅលើបណ្តាញសង្គមXជេរម្រ៉ាយប្រធានាធិប តីអ៊ុយក្រែនលោកហ្សេឡេនស្គី ច្រើនណាស់។ ដូចជាជេរថា«ជាអ្នកកំប្លែងធម្មតាសោះ ហ៊ានមកបោកអាមេរិចឱ្យបញ្ជូនលុយចំនួន350ពាន់លានដុល្លារ ទៅឱ្យធ្វើសង្រ្គាមនៅអ៊ុយក្រែន ដែលជាសង្រ្គាមគ្មានថ្ងៃឈ្នះនិងមិនគួរកើតតាំងពីថ្ងៃដំបូង…»។បន្ថែមលើនេះលោកត្រាំនៅបានជេរទៀតថា«ហ្សេឡេនស្គីជាមេដឹកនាំផ្តាច់ការគ្មានការបោះ ឆ្នោត…»ជាមេដឹកនាំអន់បំផុត ធ្វើឱ្យប្រទេសជាតិវិនាសហិនហោច និងប្រជាជនស្លាប់ដោយមិនគួរស្លាប់..»។
លោកត្រាំនៅបានព្រមានថា អញ្ចឹងគួរតែដឹងខ្លួននិងគួរតែប្រញាប់ទៅ ប្រយ័ត្នអត់មានដីជ្រក»។