(ភ្នំពេញ ) ៖ មួយសប្តាហ៍២ថ្ងៃ ពោលថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីដើមខែកម្ភៈនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរ ការជំហានដំបូងផ្លូវថ្មើរជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០)។
នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងក្នុងកិច្ចជុំត្រួតពិនិត្យការងារចុងក្រោយនៃដំណើរការផ្លូវថ្មើជើងនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួងទេស ចរណ៍ និងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ផ្លូវថ្មើជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជំរុញពន្លឿន ការងារ ផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើនថែមទៀត ។
លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះត្រូវតែចេញដំណើរការ នៅថ្ងៃទី០១កុម្ភៈឆ្នាំ២០២៥ខាង មុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវ ថ្មើរជើងនៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ផ្លូវថ្មើរជើងដែលដាក់ឲ្យដំណើរនាដើមខែកម្ភៈនេះគឺផលិតផលថ្មីមួយបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍ ដែលរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនារាជធានីភ្នំពេញបានកាន់តែច្រើនផងដែរ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
គម្រោងផ្លូវថ្មើជើង(Walk street) ត្រូវបិទបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ។ នៅមុនឈានទៅដល់ថ្ងៃបើកនាថ្ងៃទី០១កុម្ភៈនេះយើងត្រូវធ្វើសេចក្តីជូនដំណឹង ដើម្បីណែនាំប្រជាពល រដ្ឋរស់នៅតំបន់នេះឱ្យបានយល់ពីគម្រោងនេះដែរ ។
អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយដាក់មីក្រូស្រែកបំពងសំលេង កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គិតគូរពី អនាម័យបរិស្ថាន អ្នកលក់ដូរ។ដោយសារ ប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំគម្រោងនេះ។
ក្រោយបើកឱ្យដំណើរការ យើងនឹងអង្កេត ជាមួយនិងការដកបទពិសោ ធន៍ ដើម្បីកែលំអរផ្លូវថ្មើជើង(Walk street) នេះឱ្យកាន់តែល្អប្រសើរថែមទៀត ៕