កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំកម្មវិធីក្នុងក្របខណ្ឌ ឆ្នាំផ្លាស់ប្តូរកម្ពុជា ចិន និងឆ្នាំទស្សនាកម្ពុជា ឥណ្ឌា

កាលពីរសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ នភាពការរៀបចំកម្មវិធីក្នុងក្រប ខណ្ឌ ឆ្នាំផ្លាស់ប្តូរកម្ពុជា ចិន និង ឆ្នាំទស្សនាកម្ពុជា ឥណ្ឌា ដែលជាព្រឹតិ្តការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងព្រឹត្តិការណ៍ដ៏កម្រ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់រវាងប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា-ចិន និងកម្ពុជា-ឥណ្ឌា សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព លើកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពរឹងមាំ និងខ្លាំងក្លាថែមទៀត ដោយមើលឃើញថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនៅអាស៊ី មិនត្រឹមសម្រាប់ការមកលេងកម្សាន្តនោះទេ តែក៏ជាមជ្ឈមណ្ឌលវប្បធម៌ ដ៏សម្បូរបែប និងជាទីសម្រាប់ផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងប្រទេសដែលមានសន្តិភាពពេញលេញមួយនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ លោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក និងមន្ត្រីរាជការក្រសួងទេសចរណ៍សរុប ចំនួន ២៥នាក់ នៅទីស្តីការក្រសួងទេសចរណ៍ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed