(ស្ទឹងត្រែង ) ៖ លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពល ធំអន្តរាគមន៍លេខ ៣ កងពលតូចអន្ត រាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។
ពីធីនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ
នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
លោក ឃួង ស្រេងមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែន មានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួន ឯង។ ដូច្នេះសូមកងទ័ពការពារព្រំដែនទាំងអស់ ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារទឹកដីអោយបានរឹងមាំ ។
លោក ឃួង ស្រេង ក៏បានសូមអំពាវនាវអោយបងប្អូនកងទ័ពនៅជួរមុខនិងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នា ការពារសន្តិភាពនេះអោយបានគង់វង់។ សូមឱ្យកងទ័ពយើងរួមជាមួយប្រជាពលរដ្ឋគាំទ្រការកសាងព្រែកជីកហ្វូណន តេជោ ដែលជាការបម្រើផលប្រយោជន៌ប្រជាជនខ្មែរសុទ្ធសាទ។
លោក អភិបាលរាជធានីភ្នំពេញបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំងពីកិច្ចការប្រទេស ជាតិយ៉ាងណាក៏ដោយ ក៏សម្តេចនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ពយើងដែរ។ ជាក់ស្តែងនៅពេលនេះ សម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយដល់បងប្អូនកងទ័ពយើងក្នុងឱកាសបុណ្យភ្ញុំបិណ្យ ដែលអំណោយទាំងនេះរួមមាន៖ ឧបត្ថម្ភជូន កងពលធំអន្តរា គមន៍លេខ ៣ ថវិកាចំនួន ៤០.០០០.០០០៛ ចាក់ដីក្រហម ផ្លូវចូលទំនប់ទឹក ទំនប់បង្ហោះរទឹក និងទីលានបាញ់គ្រាប់ពិត ថវិកាចំនួន១២.២៥០ $,ឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ៦ ០០០ លីត្រមីចំនួន ៤០០ កេសតូច ទឹក ត្រី+ទឹកស៊ីអ៊ីវ ចំនួន២០០យូរ ត្រីខកំប៉ុងចំនួន១០០ កេស ។
កងពលតូចអន្តរាគមន៍លេខ៩ឧបត្ថម្ភជូន ថវិកាចំនួន ៤០.០០០.០០០៛ សាងសង់វេទិកាបាញ់ស៊ីបគ្រាប់ពិត ថវិកាចំនួន ១៤.៥៥៤$ ប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន៦០០ យូរ ត្រីខកំប៉ុងចំនួន១៦០ កេស ។
វរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្មប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០កេសតូចទឹកត្រី+ទឹកស៊ីអ៊ីវចំនួន៦០០យូ ត្រីខកំប៉ុងចំនួន១៦០ កេស។
ឧបត្ថម្ភជូន វរៈនគរបាលការពារព្រំដែន ៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ សាងសង់ទំនប់បង្កៀរទឹកប៉ុស្តិ៍ព្រលានតាទុំ ថវិកាចំនួន ២.៥០០$។ឧបត្ថមប្រេងម៉ាស៊ូត ចំនួន១ ០០០ លីត្រ មីចំនួន២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន១០០ យូរ ត្រីខកំប៉ុងចំនួន៥០ កេស។
យោធភូមិភាគ ១ ថវិកាចំនួន៥.០០០ .០០០៛ឧបត្ថមជូនកងពលតូចអន្តរាគមន៍លេខ ១២៨ចំនួន ៤០.០០០.០០០៛ សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធ និងគ្រាប់ (ជូន៥០%សិន) ថវិកាចំនួន ៥៦.៦៩៦$។ឧបត្ដមប្រេងម៉ាស៊ូត ចំនួន ៧ ០០០ លីត្រ មីចំនួន ១.២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន ១ ០០០ យូរ- ត្រីខកំប៉ុង ចំនួនៈ ១៦០កេស។ វរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛។
តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛។ បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរថវិកាចំនួន ១០០.០០០៛។
ឧបត្ថមអ្នក ជំងឺកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានទឹកដោះគោឆៅ ១យូរ មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរ ថវិកាចំនួន ៥០.០០០៛។ វត្ត នៅក្រុងស្ទឹងត្រែង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛ ៕