Month: November 2024

គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ…

សម្តេចធិបតីឱកាសអញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈ ពេល១ថ្ងៃកន្លះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបិទសន្និបាតរបស់ខ្លួន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ»…

រថយន្ត២គ្រឿង​បុកគ្នា​ លេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រ​លេខ៩២+៧០០​ បណ្ដាលឲ្យ​មនុស្សស្លាប់​ម្នាក់​នឹងរបួសច្រេីននាក់.!

ខេត្តកំពង់ស្ពឺ​៖​ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​​​​​​​​​​​​ ​ឆ្នាំ២​០​២៤​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​លើចំណុច​ផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រលេខ 92+​70​0 ស្ថិត​នៅ​ភូមិ​ទី៦ ឃុំ​យាយម៉ៅពេជ្រនិល ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍​ដោយមានរថយន្ត​ ០១គ្រឿង​ ម៉ាក​ Lexus RX300 ពណ៌ប្រផេះ ស្លាក​លេខ​ ភ្នំពេញ​2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ រស់នៅ​ភូមិចំពុះក្អែក ​សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ អ្នករួមដំណើរម្នាក់ឈ្មោះ…

ស្រុកកណ្ដៀងនៅតែដដែល ករណីល្បែងស៊ីសងអនឡាញ ជ្រកក្រោមយីហោ លក់បាយ និងកាហ្វេ

បន្ទាប់ពីគេហទំព័រក្នុងស្រុកចុះផ្សាយ អំពីករណីល្បែង ស៊ីសងអនឡាញរីកដុះដាលច្រើន នៅក្នុងភូមិសាស្ត្រស្រុកកណ្ដៀងនោះមក លោកអធិការស្រុកបានចាត់ វិធានការបង្ក្រាបខ្លះៗប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ទីតាំងទាំងនោះបានចាប់ដំណើរការឡើងវិញ។ គេថា បើមិនដំណើរការ ក្រុមមន្ត្រីមានសមត្ថកិច្ចនៅស្រុកកណ្ដៀងមុខជាដាច់ពោះមិនខានឡើយ។ ប្រភពប្រាប់ថា ល្បែងស៊ីសងអនឡាញច្រើនប្រភេទ បាននឹងកំពុងកើតមានឡើងរីកកាន់តែធំ នៅក្នុងភូមិសាស្រ្ត ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ រីឯអស់លោកមន្ត្រីនគរបាលស្រុកកណ្ដៀងដឹកនាំដោយលោកអធិការអ៊ុន ស៊ី ត្រូវគេមើលឃើញថា ជាអ្នកដែលបានសើមមាត់សើម.ក ពីថៅកែល្បែងអនឡាញនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទីតាំងដែលគេឃើញថ្មីៗដូចជានៅភូមិអន្លង់វិល ឃុំស្យា , ភូមិដងឡង ឃុំកោះជុំ..ស្រុកកណ្ដៀងកំពុងដំណើរការជាធម្មតា ដោយមិនមានការលាក់បាំងនោះឡើយ។ រីឯទីតាំងចាស់មួយ ចំនួនដែលបានបិទមួយដង្ហើមចង្រិតនោះ ក៏បានចាប់ដំណើរការឡើងវិញដែរដូចជានៅមុខប៉ុស្តិ៍នគរបាលស្វាយលួងជាដើម។…

កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នក សារព័ត៌មាន

ភ្នំពេញ÷លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញផ្តល់កិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនា សម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីរាជការ និងសាធារណជនអំពីគោលដៅនៃការអនុវត្ត «ការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ក្រោយពេលក្រសួងមុខងារសាធារណៈ…

សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងប្រសាសន៍សំខាន់ៗក្នុង ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល​សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល

(ភ្នំពេញ)៖ វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហការជា​មួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន រៀបចំកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលរយៈពេលពេញមួយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកកិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បន្ទាប់ពីពិធីត្រូវបានបើកជាផ្លូវការរួចរាល់ នឹងមានកិច្ចប្រជុំនឹងបន្តជាមួយ​កិច្ចប្រជុំពេញអង្គចំនួន៣វគ្គដោយពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៣។ កិច្ចពិភាក្សានឹងចូលរួម​ដោយអ្នកជំនាញនៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល​សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល៖ * សម្តេចធិបតី ហ៊ុន ម៉ាណែត…

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ២៨-២៩ វិច្ឆិកា ឆ្នាំ ២០២៤៕

សាលាដំបូងខេត្ត,រដ្ឋបាលខេត្តពោធិ៍សាត់នឹងចុះទៅស្វែងរកការពិតអំពីការរស់នៅរបស់ប្រជាពលរដ្ឋជាង ៣០ គ្រួសារដែលអះអាងពីភាពស្របច្បាប់

ខេត្តពោធិ៍សាត់÷ប្រភពព័ត៌មានបានឲ្យដឹងថា ថ្នាក់ដឹក នាំសាលាដំបូងខេត្តនិងរដ្ឋបាលខេត្តពោធិ៍សាត់ នឹងចុះនទៅពិនិត្យមើលអំពីភាពស្របច្បាប់របស់ប្រជាពលរដ្ឋ ជាង៣០គ្រួសារដែលរស់នៅ មិនលើផ្លូវអន្ទង់អាំង ភ្នំ ១៥០០ ដើម្បីឲ្យដឹងអំពីការពិតច្បាស់លាស់នៃការរស់ នៅរបស់ប្រជាពលរដ្ឋមុននឹងសម្រេចក្តីណាមួយ។ យ៉ាង ណាដោយប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភាពភ័យ ខ្លាចរំពឹងថា ពួកគាត់នឹងទទួលបានសុខដុមរមនាឡើង វិញក្រោយពេលថ្នាក់ដឹកនាំខេត្តក៏ដូចជាស្ថាប័នតុលាការចុះទៅស្វែងរកការពិត។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋមានផ្ទះរស់នៅ និងដីចំការ ចាប់ពីដើមគីឡូម៉ែត្រលេខ១៣៦ ជិតដល់ស្ពានលេខ ៣៥ មិនដល់ចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧ (មិនឋិតក្នុងផ្លូវអន្ទង់អាំង ភ្នំ១៥០០) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់ រាប ស្រុកវាលវែង…

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបង្ហាញវឌ្ឍនភាពការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្តមណ្ឌលគិរី

(ខេត្តមណ្ឌលគិរី) ÷វឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី​ សម្រាប់ផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ​ និងផ្លូវខ្សែក្រវាត់ទី១ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/ ១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី។ តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ។…