Month: October 2024

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី៖ មន្ត្រីឧទ្យាននុរក្ស ដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចភ្នំយាយ ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា បានដកហូតរណាយន្តចំនួន០១គ្រឿង និងដោះអន្ទាក់ខ្សែគោបានចំនួន២៥ខ្សែ និងត្រង់ចំណុចអូអញ្ជក់ ស្ថិតនៅក្នុងភូមិស្រែហ៊ុយ  ឃុំស្រែហ៊ុយ ស្រុកកោះញែក បានដោះអន្ទាក់ខ្សែគោបានចំនួន១២៧ខ្សែ

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ទទួលបានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់

ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,៤២២ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,២៦៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន…

ចម្លាក់បដិមាទ្វារបាល រកឃើញនៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ

ខេត្តសៀមរាប÷ចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ ត្រូវបានក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមថែរក្សាអង្គរនៃរដ្ឋាភិបាលចិន ប្រទះឃើញពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំង នៃក្រុងអង្គរធំ កាលពីថ្មីៗនេះ។ បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។ បុរាណវិទ្យារូបនេះ ឱ្យដឹងទៀតថា ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដីគ្រឹះសម័យកាលកសាង គឺអាចថា ចម្លាក់នេះ បានធ្លាក់អស់រយៈពេលជាយូរមកហើយ។…

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាសហធិបតីក្នុងពិធីសិក្ខា សាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ÷ ព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងដែនដី នគរូបនីយ កម្ម និងសំណង់។ សិក្ខាសាលានេះរៀបចំឡើងនៅទីស្តីការក្រសួងដែនដី នគរូបនីកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីបច្ចេកទេសទទួលបន្ទុកលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងទាំងពីរ…

សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ

នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ…

ជនជាតិចិន២នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ១បុកជាមួយនឹងរថយន្តក្រុងក្រុមហ៊ុន ដាន ដាន

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ២៨ ខែតុលាឆ្នាំ២០២៤ មានករណីរថយន្ត៣គ្រឿងបុកគ្នាបណ្ដាលឲ្យជនជាតិជនពីរនាក់ស្លាប់នៅកន្លែងកើតហេតុ ហេតុការណ៍នេះនៅបណ្ដោយផ្លូវជាតិលេខ ១ ក្នុងចំណុចភូមិពោធិ៍មាវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មានរថយន្តបង្កមួយគ្រឿងម៉ាក់រ៉ាបទ័រពណ៌ខ្មៅស្លាកលេខ៖កម្ពុជាNQPKARIN បើកបរទិសដៅពីកើតទៅលិចបើកបរដោយជនជាតិចិននិងអ្នករួមដំណើរបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាក់ហាយឡែនឌឺពណ៌ ក្រហមស្លាកលេខ៖ភ្នំពេញ៖2AS-4195 បើកបរទិស ដៅស្របគ្នាក្នុងហេតុការឡើងវ៉ាជ័យនេះបណ្ដាឲ្យទៅបុកនិងរថយន្តក្រុងក្រុមហ៊ុន ដាន ដាន កម្ពុជា-វៀតណាម ដឹកអ្នកដំណើរទើសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតឆ្ពោះទៅក្រុងបាវិតបង្កឱ្យបុក ចំពេញពីមុខ មួយទំហឹងបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរអង្គុយពីមុខស្លាប់បាត់បង់ជីវិតចំនួនពីរនាក់នៅនឹងកន្លែងកើតហេតុអ្នករួមដំណើរអង្គុយពីក្រោយ២នាក់រងរបួសស្រាល។ ចំណែករថយន្តហាយឡេនឌ័របានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបង្ករម៉ាក់រ៉ាត់ទ័របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។ បច្ចុប្បន្នរថយន្តទាំង៣គ្រឿងត្រូវបានកម្លាំងជំនាញនៃចរាចរណ៍នៃអធិការស្រុកកៀនស្វាយចុះទៅពិនិត្យនិងវាស់វែងរឺឯសាកសពជនរងគ្រោះ រង់ចាំពិនិត្យនិងប្រគល់ជូនសាច់ញាតធ្វើបុណ្យតាមប្រពៃណី៕

ផ្ទៃដីដាំដុះស្វាយចន្ទីទូទាំងប្រទេសកម្ពុជា ប្រមាណ ៥៨ម៉ឺនហិកតាជាប់លេខ៣ និងគ្រាប់ស្វាយចន្ទីកម្ពុជាមានរសជាតិឆ្ងាញ់លើសគេ

ភ្នំពេញ÷លោក តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បើយើងប្រៀបធៀបប្រទេសដែលមានស្វាយចន្ទីច្រើនជាងគេគឺប្រទេសកូឌីវ័រ ដែលមានផ្ទៃដីដាំដុះជាង១លានហិកតា លេខ២ឥណ្ឌា និងកម្ពុជាស្ថិតនៅលើលំដាប់លេខ៣ ប៉ុន្តែបើនិយាយពីរសជាតិគ្រាប់ និងពិសេសសម្រស់ គឺគ្រាប់ស្វាយចន្ទីរបស់យើងល្អលើសគេ ឬអាចនិយាយបានថាល្អឯកលើសគេតែម្តង។ លោករដ្ឋលេខាធិការបន្ថែមថា ដើម្បីក្លាយជាប្រទេសអធិរាជស្វាយចន្ទីយើងអាចប្រើរយៈពេល៥ឆ្នាំទៀត ហើយបើតាមរយៈលក្ខណៈពិសេសរបស់ស្វាយចន្ទីកម្ពុជានេះយើងនឹងអាចជោគជ័យនាថ្ងៃខាងមុខ។ បើក្រឡេកមើលសន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទីឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២,៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដែលក្នុងនេះនឹងកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយ និងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច។សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និងស្ងួត។ ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើទោះបីឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ។ ទាក់ទិនក្នុងរឿងនេះ…

អាមេរិក-កូរ៉េខាងត្បូង នឹងរៀបចំកិច្ចពិភាក្សាពីរបូកពីរក្នុងចំណោមប្រមុខការពារជាតិ និងការបរទេស ចំពេលដែលកូរ៉េខាងជើងដាក់ពង្រាយកងទ័ពទៅរុស្ស៊ី

ក្រសួងការបរទេសទីក្រុងសេអ៊ូល និយាយនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ច ពិភាក្សា «ពីរបូកពីរ» ក្នុងចំណោមរដ្ឋមន្ត្រីការបរទេស និងការពារជាតិកំពូលក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងការពង្រាយកងទ័ពរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។ កូរ៉េខាងត្បូងនិយាយសេចក្តីថ្លែងការណ៍ថា កិច្ចពិភាក្សានឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ក្នុងចំណោមរដ្ឋមន្ត្រីការបរទេស លោក ចូ តេយុល (Cho Tae-yul) រដ្ឋមន្ត្រីការពារជាតិ លោក គីម យ៉ុងយ៉ុន (Kim Yong-hyun) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អានតូនី ប្លីងខេន (Antony Blinken)…

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៨ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៦០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២០ឈ្មោះត្រាមី (Trami) និងព្យុះទី២១ឈ្មោះកងរី (Kong-rey) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា…

ទឹកនៅទន្លេបាសាក់ ចតុមុខឃើញមានការថយកំពស់ចំនួន ០,២៣ម៉ែត្រ នៅថ្ងៃទី២៨ ខែតុលានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៨ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេបាសាក់ចតុមុខឃើញមានការថយចុះចំនួន ០,២៣ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេបាសាក់ចតុមុខ នៅសល់ ៦,៣០ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៧៤ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ កោះខែលបានថយកំពស់ចំនួន ០,១៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៨០ម៉ែត្រ ៕