Month: September 2024

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ខេត្តសៀមរាប÷ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។ កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូចខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយហើយដួលរលំ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការជួសជុលកំពែងក្រុងអង្គរធំពេលនេះ គឺត្រូវពង្រឹងគ្រឹះជើងក្រោមរបស់កំពែងចំនួន៣ស្រទាប់ ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំងដែលខូចខាតទាំងអស់ឡើងវិញ។ នេះ គឺជាការជួសជុលកំពែងរបស់ក្រុងអង្គរធំដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ក្រុមអ្នកជំនាញផ្នែកជួសជុល ឱ្យដឹងទៀតថា…

នគរបាលស្រុកសំរោងទង បង្ក្រាបក្រុមជនសង្ស័យ៤នាក់ ក្នុងករណី៣ផ្សេងគ្នា ដកហូតម៉ាទឹកកកជាង១០កញ្ចប់

ខេត្តកំពង់ស្ពឺ​៖ ក្រុមជនសង្ស័យ ចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការបង្ក្រាបចំនួន០៣ទីតាំងផ្សេងគ្នា ដកហូត ម្សៅក្រាមពណ៌ សថ្លា សង្ស័យ ជាគ្រឿងញៀនចំនួន១៣កញ្ចប់ កាលពីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បាននិយាយឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកដោយមានការសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត…

កិច្ចប្រជុំទ្វេភាគីរវាង រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនចិន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នៅរដ្ឋធានីប៉េកាំង

ប៉េកាំង៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមវេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយនិរន្តភាពនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេរភាគីជាមួយសមភាគីលោក Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងដឹកជញ្ជូនចិន ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។ នាឱកាសនោះលោក ប៉េង ពោធិ៍នា បានលើកឡើងពីចំណងមិត្តភាពត្បូងពេជ្ររវាងប្រទេសទាំងពីរ និងតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីចិនបន្តជួយគាំទ្រនិងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។ លោក Li Xiaopeng បានវាយតម្លៃខ្ពស់ចំពោះចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទាំងពីរនាពេលកន្លងមក និងសន្យាបន្តឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។…

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dongguo Li ប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាល ប្រចាំទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី

ណាននីង, ចិន ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ សន្និសិទ អាស៊ាន-ចិន លើកទី ២១ លើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍ , ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dongguo Li លេខាធិការគណៈកម្មាធិការរបស់គណបក្ស និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI…

សម្តេចធិបតីបញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យលើសាល ក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសនៅចំណុចស្ពានឬស្សីកែវ

(ភ្នំពេញ) ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ បានបញ្ជាឱ្យក្រសួងយុត្តិធម៌​ ពិនិត្យនិងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលា ដំបូងរាជធានីភ្នំពេញ​ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវដាក់ពន្ធនាគារកំណត់រយៈពេល ៥”ប្រាំ​”​ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ “ម្ភៃលាន​”​ រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះ ថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣,៥៣០នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់​សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ RULE. * សម្តេចធិបតី ហ៊ុន ម៉ាណែត…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតធ្វើដំណើរពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ប្រជុំប្រចាំខែរវាង ប្រធាន និងបណ្តាអនុប្រធានគណបក្ស

(ភ្នំពេញ) ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានបង្ហាញរូបថតជាច្រើនសន្លឹកដែលសម្តេចបានដើរពិភាក្សាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ប្រជុំប្រចាំខែរវាង ប្រធាន និងបណ្តាអនុប្រធានគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅវិមាន៧មករា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ពេលចេញមកពីប្រជុំ អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដើរជាមួយបន្តពិភាក្សាលើការងារខ្លះ។ បានអ្នកថតរូប ថតបានប៉ុន្មានសន្លឹក…

មហាជនរិះគន់សាលក្រមផ្ដន្ទាទោសបុរសអ្នកបើក រថយន្តបុកស្លាប់មនុស្ស៤នាក់ឱ្យជាប់គុក៥ឆ្នាំនិងមិនឱ្យបើកបរ៥ឆ្នាំ

ភ្នំពេញ÷តុលាការបានកាត់ទោសបុរសបើករថយន្ត Ford Ranger ទាំងស្រវឹងហើយបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ​ នៅក្រោមស្ពានអាកាសឫស្សីកែវ ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យមិនឱ្យបើកបរចំនួន៥ឆ្នាំ។ សាលក្រមនេះនាំឱ្យមានការរិះគន់ជាច្រើនប្រជាពលរដ្ឋជាច្រើន។ បងប្អូនប្រជាពលរដ្ឋលើកឡើងច្រើនដោយរិះគន់ការដាក់ទោស ជនបង្កបើកឡានបុះរះស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឫស្សីកែវ ដោយសម្រេចឲ្យជាប់ គុក៥ឆ្នាំ ដែលមិនសមនឹងជីវិតមនុស្សនោះឡើយ។ បងប្អូនប្រជាពលរដ្ឋខ្លះ បានទាញភ្ជាប់ករណីជាមួយកូនខ្មែរយើងម្នាក់នៅប្រទេសអូស្រ្តាលី ដែលបានបើក ឡានបុកគេស្លាប់ តែដាក់ពន្ធនាគាររហូតដល់១២ឆ្នាំ។ ឆ្លើយតបនឹងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រកាសដោយពន្យល់ថា នេះជាការដាក់ទោសដល់កម្រិតអតិបរមា ដែលច្បាប់បានកំណត់ គឺបុកគេស្លាប់ ត្រូវជាប់គុកត្រឹម៥ឆ្នាំ។ តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទរូបនេះ ដោយយោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានចែងថាបទល្មើសបុកមនុស្សស្លាប់…