Month: August 2024

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាង ១៨គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ ) ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០៖៤០នាទី…

«មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ៥០,០០០(ប្រាំម៉ឺន)រៀល ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា ឆ្នាំ២០២៤»

​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម Juan Carlos Fernandes Juarezចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋបូលីវ៉ារៀនវ៉េណេស៊ុយអេឡា តែងតាំង​​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វ៉េណេស៊ុយអេឡាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅ ទីក្រុងហាណូយ។

តើអ្នកសារព័ត៌មាន មានសិទ្ធ និងការទទួលខុសត្រូវអ្វីខ្លះ ក្នុងការប្រកបអាជីពរបស់ខ្លួន?

(ភ្នំពេញ) ៖ ក្រសួងព័ត៌មានទើបបានប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះរៀបចំឡើងដោយក្រសួងព័ត៌មាន ដោយប្រមូលមតិយោបល់ ពីអ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជំពូកទី ៣ ស្តីពី សិទ្ធិ ករណីយកិច្ច និងការគាំពារ បានបានចែងថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន៖ ១) មានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានគ្រប់ ទម្រង់ដោយសេរី និងគ្រប់ពេលវេលាប្រកបដោយសុវត្ថិភាព សម្រាប់ជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ។…

សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ !

កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ។ ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។ កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ ! កម្ពុជាពេលនេះ ត្រូវកំណត់ជោគវាសនាដោយខ្លួនឯង ! -ការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការឡើងកាន់អំណាចដោយការបោះឆ្នោត…

អគ្គបញ្ជាការកងទ័ពស្នើផ្អាកតំណែងរសេនីយ៍ឯកស ប៊ុនសឿង

(ភ្នំពេញ) ៖អគ្គបញ្ជាការ​ដ្ឋាន​ នៃកងយោកង យោធពលខេមរភូមិន្ទស្នេីសុំផ្អាក​មុខ តំណែង​ លោក​វរសេនីយ៍​ឯក​ ស​ ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ ទៅ​ ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ដើម្បីសម្រេច ។ តាមរយៈ​លិខិត​មួយច្បាប់​ចុះថ្ងៃទី​ ៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៤​ អគ្គបញ្ជាការ​ដ្ឋាន​ បាន​គោរព​ស្នើសុំនាយឧត្ដមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​ការពារ​ជាតិ​ ដេីម្បី​ផ្អាក​មុខតំណែង​នាយទាហាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ចំនួន​ ១នាក់​ គឺ​ វរសេនីយ៍​ឯក​ ស​ ប៊ុន​សឿង​ ។…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំព្រះរាជាណាចក្រកម្ពុជា​នៃធនា គារពិភពលោក ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់យើងទាំងអស់គ្នា ដើម្បីគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន

(ភ្នំពេញ) ៖ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចាប់ពីពេលនេះតទៅ ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ លោកនេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ចាប់ពីពេលនេះតទៅ អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រម សីលធម៌វិជ្ជាជីវៈ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្រសួង ព័ត៌មានបានប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា…

លោក ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ត្រូវធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាកអន្តរ ជាតិ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន២៩រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួង ការងារដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ ។ ក្រៅពីណែនាំពីជីវិតរស់នៅបរទេសឃ្លាតពីគ្រួសារ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យជ័យលាភីអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពរបស់ប្រទេសទៅកាន់បរទេស ព្រោះវាជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ជូនមិត្តភក្តិជាជនបរទេសឱ្យស្គាល់ពីកម្ពុជាដែលជាប្រទេសមានវប្បធម៌ ប្រាង្គប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោកល្អឯក និងចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ដើម្បីកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត…

You missed