សហជីព និងកម្មករនិយោជិតរីករាយសាទរការដំឡើងប្រាក់ឈ្នួលអប្បបរមា ចាប់ពីខែមករា ឆ្នាំ២០២៥នេះ នឹងលើកទឹកចិត្តដល់កម្មករនិយោជិតប្រឹងប្រែងក្នុងការងារបន្ថែមទៀត
(ភ្នំពេញ) ៖ការអនុវត្តប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប គឺបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ហើយចាត់ទុកថាគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ខាន់ នារតី ជាកម្មករនិយោជិតនៅរោងចក្រ ស៊ីដស៍ ហ្កាមែន (ខេមបូឌា) បានបញ្ជាក់ការអរគុណសម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងនិយោជក ជាពិសេសក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ នៅឆ្នាំ២០២៥នេះ ធ្វើឱ្យរូបគាត់សប្បាយចិត្តជាខ្លាំង ដោយសារប្រាក់ឈ្នួលអប្បបរមាថ្មីនេះសំខាន់ណាស់សម្រាប់ជីវភាពរបស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយកបាន…