Author: n6lyt

ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសុខភិបាល និងក្រសួងផែនការ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខីលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងផែនការ ផ្តោតលើគោលបំណង ៣…

ការប្រកួតរវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូនេះ ដើម្បីចូលរួមអបអរ សាទរ ទិវាសន្តិភាពនៅកម្ពុជា

ភ្នំពេញ÷នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូ ក្រុមកីឡាករបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars — CFSS) ដឹកនាំដោយ លោក ឃួង ស្រេង ប្រធានចាត់ការទូទៅកិត្តិយស និងជាជំនួយការគ្រូបង្វឹកកិត្តិយស CFSS។ ជាកិច្ចចាប់ផ្តើម លោកហ៊ុន ម៉ានី បានស្វាគមន៍ដល់គណៈប្រតិភូក្រុមបាល់ទាត់ CFSS ដែលនេះជាជំនួបលើកដំបូងរវាងក្រុមទាំងពីរក្នុងការជួបពិភាក្សាលើការងារចាំបាច់មួយចំនួនដើម្បីត្រៀមលក្ខណៈរៀងខ្លួនឆ្ពោះទៅកាន់ការប្រកួតនាពេលខាងមុខ។ លោកក៏បានលើកឡើងផងដែរថា ក្រុមកីឡាករទាំងសងខាងត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានពេញលេញ ដើម្បីធ្វើយ៉ាងណាឱ្យការប្រកួត…

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សម្ដេច ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងរៀបចំពិធី សូត្រមន្តអង្គឋិនទានដង្ហែទៅកាន់ វត្តពោធិ៍គិរីវង្សារាម

ភ្នំពេញ÷សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន និងមានការ អមដំណើរដោយ លោកចាយ បូរិន រដ្ឋមន្រ្តីក្រសួង ធម្មការ និងសាសនាបាន អញ្ជើញត្រួតពិនិត្យ ទីតាំងសម្រាប់រៀបចំពិធីសូត្រមន្តរបស់អង្គឋិនទានដង្ហែ ទៅ កាន់វត្ត ពោធិ៍គិរីវង្សារាម ដែលប្រារព្ធឡើងនៅ វិមាន៧ មករា នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ អង្គកឋិនទាននេះ…

លេងឈុតធំតែម្ដង ! ចាប់ខ្លួនជនជាតិ​ឡាវ​ម្នាក់​ជាមួយគ្រឿងញៀនទម្ងន់ជាង​៣០០​គីឡូក្រាម.!

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​បាន​កម្លាំងមានសមត្ថកិច្ចចាប់ ខ្លួន​ជាមួយ​គ្រឿងញៀន​ជាង​៣០០​គីឡូក្រាម នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ខណៈ​កំពុង​ដឹក​ជញ្ជូន​​គ្រឿងញៀន​តាម​រថយន្ត​ពី​ប្រទេស​ឡាវ​ឆ្លង​ដែន​ចូល​មក​កម្ពុជា ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​រួម​មាន​កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក​៩​ ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នៃ​កា​រិ​យា​ន័យ​នគរបាល​ប្រឆាំង​គ្រឿង ញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំងវរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៧០១​បាន​បើក​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា​ផ្លូវគោក​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ រួម​វត្ថុ​តាង​លើ​រថយន្ត​សង្ស័យ​គ្រឿងញៀន​ចំនួន​១៨​បេ ។ ប្រភព​ដដែល​បន្ត​ថា ក្រោយ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ឃាត់រថយន្ត​សង្ស័យ​ចំនួន​២​គ្រឿង ដើម្បី​ត្រួតពិនិត្យ​រក​ឃើញ វត្ថុ​តាង​សង្ស័យ​កម្លាំង​សមត្ថកិច្បញ្ជូន​ជនសង្ស័យ​រួម​វត្ថុ​តាង និង​មធ្យោបាយ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ត្រួតពិនិត្យ​តាម​នីតិវិធី​បន្ថែម ។…

ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ដឹកនាំដោយឯកឧត្តម Muhammad Abdul Muhith ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរចំពៅះការរីកចម្រើនដ៏ឆាប់រហ័ស​ នៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តមួយចំនួន…

ខេត្តកំពង់ស្ពឺមានបេក្ខជននិទ្ទេស Aចំនួន៤៧នាក់ និងទទួលបាននូវ Laptop ១នាក់ចំនួន ១គ្រឿង ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ខេត្តកំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា÷ បេក្ខជនប្រឡងជាប់និទ្ទេស Aចំនួន៤៧នាក់ និងទទួលបាននូវ Laptop ១នាក់ចំនួន ១គ្រឿង ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ការលើកឡើងបែបនេះ គ្រាដែលលោកអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ នៅវិទ្យាល័យកំពង់ស្ពឺ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងបន្តទៀតថា ដោយជាលទ្ធផលសម្រាប់ខេត្តកំពង់ស្ពឺ…

រាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ

នាយប់ថ្ងៃទី៣១ខែតុលានេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសបិទបញ្ចប់ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ។ តាមរយៈទំព័រហ្វេសប៊ុនសម្តេចធិបតី ដែលមានខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នោះថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។ ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១…

សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ ថ្ងៃនៅខេត្តមណ្ឌលគិរី

សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងបណ្ដុះនូវភាពជាអ្នកដឹកនាដល់ពួកគេ។ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ ថ្ងៃនៅខេត្តមណ្ឌលគិរី ។ ការបោះជំរំដ៏ធំប្រចាំឆ្នាំ ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង » ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី។ ការបោះជំរំដ៏ធំប្រចាំឆ្នាំនេះ…

You missed