តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៣០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២ ខែវិច្ឆិកា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២១ឈ្មោះកង្រី នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២ វិច្ឆិកា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប…