Author: n6lyt

កូនដំរីព្រៃមួយក្បាលត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងដែនជម្រកសត្វព្រៃកែវសីមា

(ខេត្តមណ្ឌលគិរី)៖ កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍នៅទីនោះបានអោយដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីសប្តាហ៍មកហើយគិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នេះ។ ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការWCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំនី និងទឹកដោះគោ ដើម្បីអាចអោយកូនដំរីនេះមានកំលាំង និងអាហារគ្រប់គ្រាន់។ តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល 2ឆ្នាំ…

ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០

(ភ្នំពេញ) ៖ រសៀលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត រួមមួយ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដែលបានប្រពឹត្តទៅរយៈពេល ១ថ្ងៃពេញ។ សិក្ខាសាលាពិគ្រោះយោបល់នេះ បានទទួលជោគជ័យ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោយពីមានការបង្ហាញខ្លឹមសារនៃសេចក្តីព្រាង ដោយតំណាងក្រុមការងារកសាងផែនការនេះ…

អគ្គិភ័យមួយ​កើតឡើងនៅចំណុចផ្ទះវីឡាលេខ ២៣៩ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវទាំងកណ្ដាលថ្ងៃ

ភ្នំពេញ÷នៅវេលាម៉ោង១៣និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ ២៣៩ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះ១០ម៉ែត្រ x ១២ម៉ែត្រ ក្នុងនោះខូចខាតបន្ទប់ជាន់ទី២ ចំនួន០១បន្ទប់ រួមមានគ្រែ ចំនួន០១, ពូក ចំនួន០១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង១៣:៤៥នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន…

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការអញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យក្រុមហ៊ុន ឆាយណាហ៊ រទានទ្បវើរ ស្ទឹងឬស្សីជ្រុំ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ខេត្តកោះកុង÷ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ អមដំណើរពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ប្រធានមន្ទីរបរិស្ថាន និងសហការី អញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យក្រុមហ៊ុន ឆាយណាហ៊ រទានទ្បវើរ ស្ទឹងឬស្សីជ្រុំ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ដំណើរទស្សនកិច្ចត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោល បំណង៖ ១)លើកទឹកចិត្តផ្តល់បណ្ណមេត្រីបរិស្ថានជូនដល់ក្រុមហ៊ុននេះ ព្រោះជាប្រភេទអាជីវកម្ម គ្មានផ្សែងពុល និងមិនបញ្ចេញសំណល់ ដែលអាចបង្កឱ្យមានហានិភ័យដល់បរិស្ថាន។ ២)តម្រូវឱ្យក្រុមហ៊ុនធ្វើការញែកសំណល់រឹង (សំរាម ប្លាស្ទិក ដបជ័រ…

ប្រជាពលរដ្ឋសង្កាត់បាវិតមិនពេញចិត្តចំពោះសកម្មភាពនៃការជីករណ្ដៅនិងដឹកអាចម៍ដីលក់ របស់ក្រុមលោក ដឿកអាងខ្លួនជាមន្ត្រីយោធា

រថយន្តដឹកដីច្រើនគ្រឿង កំពុងបំផ្លាញផ្លូវនៅក្នុងភូមិ សាស្ត្រសង្កាត់បាវិត និងតំបន់ជិតខាង នៃក្រុងបាវិតខេត្តស្វាយរៀង ក្រោមការចាត់ចែងរបស់លោកដឿក មន្ត្រីយោធាពាក់ផ្កាយ១។ ការជីកកកាយយកអាចម៍ដីខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានកង្វល់ ជាពិសេសបានបន្លំជីកចូលយកអាចម៍ ដីពីស្រែរបស់ប្រជាពលរដ្ឋថែមទៀតផង។ ប្រជាពលរដ្ឋស្នើររកអន្តរាគមន៍ពីរដ្ឋបាលខេត្តស្វាយរៀង និងស្ថាប័នជំនាញពិនិត្យមើលករណីនេះផង។ ប្រជាពលរដ្ឋនៅសង្កាត់បាវិតបានឲ្យដឹងថា លោក ដឿក មន្ត្រីយោធាពាក់ផ្កាយ១ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយថ្នាក់ដឹកនាំក្រុងបាវិត បាននិងកំពុងកាយដីព្រែក ដោយយកលេសថា ស្តារព្រែកនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាមហើយយកអាចម៍ដីលក់ទៅឲ្យឈ្មួញឯកជនដែលប្រការ នេះគឺជាការធ្វើជាអាជីវកម្មសុទ្ធសាធដោយទំនងជាមាន ការពាក់ព័ន្ធជាមួយអភិបាលរងក្រុងបាវិតនោះផងដែរ។ សកម្មភាពដែលកំពុងធ្វើនេះ ញ៉ាំងឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ពីព្រោះរថយន្តដឹកដីទាំងនោះបើកល្បឿនលឿន…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា «អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ»…

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ

ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»៕

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣រូប៖

ជំនន់ទឹកភ្លៀង លិចកំណាត់ផ្លូវជាតិលេខ៣ ប្រវែងជិត២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា កំណាត់ផ្លូវជាតិ៣ ចំនួន២ទីតាំង ប្រវែងជិត ២០០០ម៉ែត្រ កំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កំពុងជួយអន្តរាគមន៍រំដោះទឹកចេញ ដើម្បីពន្លឿនចរន្តទឹកហូរ និងបញ្ជៀសការជន់លិចយូរអង្វែង។ អភិបាលស្រុកគងពិសី លោក ហន ពិសិដ្ឋ បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងកំពុងតែជន់លិចកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារប៉ាំង្កសី ស្ថិតក្នុងឃុំព្រៃវិហារ និងក្បែរផ្សារត្រាំខ្នា ឃុំជង្រុក ស្រុកគងពិសី…

You missed