Author: n6lyt

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំសមាជិកាសមាគមនារី នាំយកសៀវភៅអានចំនួនជាង ៥០០ ក្បាលទៅផ្ដល់ជូនមណ្ឌលអប់រំកែប្រែម២

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៍មានបានដឹកនាំសមាជិកាសមាគមនារី នាំយកសៀវភៅអានចំនួនជាង ៥០០ ក្បាលទៅផ្ដល់ជូនមណ្ឌលអប់រំកែប្រែម២ សម្រាប់ដាក់នៅក្នុងបណ្ណាល័យតាមការស្នើសុំពីមណ្ឌលអប់រំកែប្រែម២ ដែលមានច្រើនប្រភេទដូចជា÷ សៀវភៅរឿងប្រលោមលោក ទស្សនាវដ្ដីប្រជាជន ទស្សនាវដ្ដីកម្ពុជា សៀវភៅធម៌អប់រំសុខភាពផ្លូវចិត្ត នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕

គ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានមុខព្រួញទីផ្សារថ្មីទៅប្រទេសចិន បន្ថែមពីលើទីផ្សារដែលមានស្រាប់ទៅប្រទេសវៀតណាម

ភ្នំពេញ÷ត្រឹមតែរយៈពេល ៧ខែដំបូង (គិតត្រឹមខែ កក្កដា) នៃឆ្នាំ ២០២៤ វៀតណាមបានចំណាយជាង ១ ពាន់លានដុល្លារ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីឆៅជិត ៧៩០,០០០តោនពីកម្ពុជា ។ តាមអគ្គនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា បរិមាណនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាបានកើនឡើងជាង ៣៤ ភាគរយជាបរិមាណ និងមានតម្លៃជាង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ (មករា- កញ្ញា) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន…

គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំ២០២៤ខាងមុខ

ខេត្តសៀមរាប÷តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០ភាគរយហើយ ដោយគម្រោងនឹងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង…

ទីបំផុតលោក Donald Trump យកឈ្នះលោកស្រី Kamala Harris ដោយលទ្ធផល២៧៧ទល់នឹង២២៦នឹងក្លាយជាប្រធានាធិបតី អាម៉េរិកទី៤៧និងជាលើកទី២ក្នុងឆាកជីវិតលោកដែរ!

ទីបំផុតយុទ្ធនាការបោះឆ្នោត និង ការបោះឆ្នោតដ៏ស្វិតស្វាញបានបញ្ចប់ហើយដោយសហរដ្ឋអាម៉េរិកទទួលបានលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧បានហើយ គឺលទ្ធផលជ័យជន្នះមិនទាន់ផ្លូវការបានទៅលើអតីតប្រធានាធិបតីអាម៉េរិកទី៤៥ អំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គឺលោក Donald Trump ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ឬ Republican Party ទទួលបានសម្លេងពីអង្គបោះឆ្នោត២៧៧ ទល់នឹងលោកស្រី Kamala Harris ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ឬ Democracy Party ដែលទទួលបាន២២៦សម្លេង ពីអ្នកតំណាងពីគ្រប់រដ្ឋទាំង៥៣៨នាក់។ តាមរយៈលទ្ធផលបោះឆ្នោតដ៏ក្តៅគគុកនេះដែរ លោក Donald Trump ដែលមានអាយុ៧៨ឆ្នាំ នឹងបន្តក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក…

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះ ស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ នៅកោះបាលី

ឥណ្ឌូនេស៊ី÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ” ។ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់…

បង្ក្រាបទប់ស្កាត់បទល្មើសរ៉ែមាសអនាធិបតេយ្យស្ថិតនៅតំបន់មេសំ ភូមិពូទុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងាររដ្ឋបាលខេត្តដឹកនាំដោយលោក ឈិតសុផល នាយករងរដ្ឋបាលសាលាខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដោយបានសហការជាមួយលោក អុង ប៊ុនហុង អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត និងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ព្រមទាំងមានអាជ្ញាធរមូលដ្ឋានឃុំចុងផ្លាស់បានបន្តសកម្មភាព ចុះបង្ក្រាបទប់ស្កាត់បទល្មើសរ៉ែមាសអនាធិបតេយ្យស្ថិតនៅតំបន់មេសំ…

បោះឆ្នោតនៅអាមេរិក÷ត្រាំ ត្រូវតែការ២៤សំឡេងទៀតប៉ុណ្ណោះ ដើម្បីឈ្នះ កាម៉ាឡា

គេហទំព័រសារព័ត៌មាន abcnews​ ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកានេះ បានបង្ហាញថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅតែបន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ២៤៦ ទល់នឹង១៩៤។ ពោលគឺនៅសល់តែ២៤សំឡេងទៀតប៉ុណ្ណោះ ដែលលោក ដូណាល់ ត្រាំ ត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ។ សូមបញ្ជាក់ជូនថា ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស…

ប្រជាពលរដ្ឋជាង៣១គ្រួសារ ខាងក្រោមស្ពានលេខ៣៥ ស្ពានអូ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ បញ្ជាក់ភាពស្របច្បាប់

ប្រជាពលរដ្ឋជាង៣១គ្រួសារ ខាងក្រោមស្ពានលេខ៣៥ ស្ពានអូ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ បញ្ជាក់ភាពស្របច្បាប់

ក្រោយពេល ចាក់សម្លាប់សង្សារ ឃាតកព្យាយាម លោតទឹក ធ្វើអត្តឃាត

ខេត្តសៀមរាប÷នៅរសៀលថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ ២០២៤ សមត្ថកិច្ចប្រទះឃើញម៉ូតូរបស់ជនសង្ស័យ ប្លុងចោលនៅត្រង់ចំណុច ក្បែរខ្លោងទ្វារខាងលិច ក្រុងអង្គរធំ ហៅទ្វារតាកៅ ស្ថិតក្នុង ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនបង្កបានរត់គេច ពីកន្លែងកើតហេតុ ហើយអាចនឹងព្យាយាមធ្វើអត្តឃាតដោយលោកទឹកសម្លាប់ខ្លួន ។ ជួនបង្កបានសម្លាប់និស្សិតស្រី ឆ្នាំទី៤ ម្នាក់ជាសង្សារដោយចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នាព្រឹកថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងភូមិគោកដូង សង្កាត់ផលទឹកវិល ក្រុងសៀមរាប ។ ជនរងគ្រោះឈ្មោះ វណ្ណ…

និស្សិតស្រីម្នាក់ ត្រូវសង្សារចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់ នៅក្នុងហាងកាហ្វេរបស់នាង

ភ្នំពេញ ៖ និស្សិតស្រី ឆ្នាំទី៤ ម្នាក់ ត្រូវបានសង្សារចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នាព្រឹកថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។ ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ ក្រោយធ្វើ សកម្មភាពចាក់សម្លាប់នាងដោយមិនទាន់ដឹងពីមូលហេតុ ។ នៅពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីជនដៃដល់ដ៏កំណាចនេះ យកមកផ្តន្ទាទោសតាមច្បាប់ ៕

You missed