ក្រសួងបរិស្ថាន នាថ្ងៃទី៥ ខែកុម្ភៈនេះ បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក​ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៧.៩៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម​ រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ ខេត្តកំពត ខេត្តស្វាយរៀង​ ខេត្តក្រចេះ ខេត្តរតនគិរី​ ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ​ និងខេត្តត្បូងឃ្មុំ។

ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកំពង់ធំ​ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តប៉ៃលិន​។
ពណ៌លឿងៈ ខេត្តកោះកុង និងពណ៌ទឹកក្រូចៈ ខេត្តពោធិ័សាត់។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed