សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់អនឡាញរបស់ក្រុមហ៊ុនR78 កំពុងពង្រីកវិសាលភាពនៅក្នុងស្រុកកំពុងសៀម ដែលក្នុងនោះគេឃើញមាននៅក្នុងឃុំកោះរកានិងឃុំទ្រាន។ រីឯរដ្ឋបាលស្រុកនិងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ធ្វើ ដូចជាមិនមានរឿងអ្វីកើតឡើង បើទោះបីជាប្រទេសកម្ពុជាចាត់ទុកល្បែងស៊ីសងអនឡាញទាំងនេះជាទង្វើខុសច្បាប់យ៉ាងណាក៏ដោយ។

រូបភាពដែលបានថតដោយផ្ទាល់ពីអ្នកកាសែតបានឲ្យដឹងថា ឥឡូវនេះមាន់ជល់អនឡាញរបស់ក្រុមហ៊ុន R78 នៅតាមមូលដ្ឋានស្រុកកំពុងសៀមខេត្តកំពង់ចាមបាននឹងពង្រាយនៅគឺគ្រប់ភូមិ ទៅហើយ។ ប្រភពបានឲ្យដឹងថា ល្បែងជល់មាន់អនឡាញរបស់ក្រុមហ៊ុនR78 ទំនងជាវិនិយោគជាមួយអាជ្ញាធរមូលដ្ឋានស្រុកកំពង់ សៀម អស់ដើមច្រើនណាស់ទើបអាចពង្រាយបានគ្រប់មូលដ្ឋានឃុំក្នុងស្រុកនេះស្ទើរទាំងមូល។ អាចនិយាយបានថា ក្រុមហ៊ុនមាន់ជល់អនឡាញ R78 កំពុងទទួលបានជោគជ័យដ៏ធំសម្បើម នៅក្នុងស្រុកកំពង់សៀមដែលប្រការនេះរដ្ឋបាលខេត្តកំពង់ចាម គួរបំពាក់មេដៃឲ្យមន្ត្រីពាក់ព័ន្ធក្នុងស្រុកកំពង់សៀមផង។

ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញក្រុមហ៊ុន R78 ជាច្រើនកន្លែងនៅស្រុកកំពង់សៀម កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុង១ថ្ងៃៗរាប់សិបគូរ ហើយក្នុង១គូរៗចាក់ភ្នាល់រាប់រយដុល្លារឬក៏រាប់ម៉ឺនរៀលឯណោះដោយមិនញញើតនឹងច្បាប់ទាល់តែសោះ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងមន្ត្រីនគរបាលអធិការដ្ឋានស្រុកកំពង់សៀម ចុះទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់លោកមន្ត្រីនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ីសងមាន់ ជល់អនឡាញរបស់ក្រុមហ៊ុនR78 នេះដំណើរការដោយ សុវត្ថិភាពតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុកកំពង់សៀមហើយមើលទៅ ទើបម្ចាស់ទីតាំងនិងក្រុម ហ៊ុនជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេនៃស្រុកកំពង់សៀមលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់នេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ អំពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម,ការបែកបាក់គ្រួសារ។ បុរសជាមេគ្រួសារមួយចំនួនចំណាយ ពេលវេលានិងលុយកាក់នៅទី កន្លែងជល់មាន់អនឡាញខាងលើនេះ។

វរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកក៏ ដូចជាលោកទន់ ណេតអភិបាលស្រុកកំពង់សៀម តែងណែនាំដល់មន្ត្រីឱវាទឱ្យបន្តជម្រុញ,ផ្សព្វផ្សាយគោល នយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព និងវេទិកាសាធារណក្នុងមូលដ្ឋានឱ្យបានច្រើន ពិសេស នៅតាមសាលារៀន,តៀមលក់ការហ្វ…។ ប៉ុន្តែមិនដឹងហេតុដូច ម្ដេចបានជាមាន់ជល់អនឡាញ របស់ក្រុមហ៊ុនR78
អាចដំណើរការបានយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានស្រុកកំពង់សៀមយ៉ាងដូច្នេះ?៕

Oplus_131072

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *