សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយនៃ
ផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាត
លើរូបខ្ញុំនិងគ្រួសារខ្ញុំ។
យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា?តែយើងមិនទាន់
បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។
តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស
គាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះ
ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។
យើងរង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយ
ណាខ្លះដែលចេញមុខថ្កោលទោសឬ
នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។
ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នក
ណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ។
ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១មុន
ខ្ញុំប្រកាសនៅខេត្តកណ្តាលនិងទី២គឺ
ក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២កុម្ភៈ
២០២៥ម្សិលមិញ។