ភ្នំពេញ ៖ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយថា មានការប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូន ចូលភូមិគ្រឹះសម្ដេចឯទីក្រុងតាខ្មៅ ។

សម្ដេចបានថ្លែងថា «សូមផ្តាំផង ផែនការវាយប្រហាដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ»។

ជាមួយគ្នាសម្ដេចក៏បានបញ្ជាក់ផងដែរថា «នេះជាអំពើភេរវកម្ម ហើយសូមជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែង ក្នុងការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវ៉ៃដ្រូនចូលផ្ទះខ្ញុំ» ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed