Author: n6lyt

សម្តេចធិបតីនាយករដ្ឋមន្ត្រីទទួលជួបលោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ក្រុមហ៊ុន Zhengzhou Chen’s ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់។ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃពុធ ទី៦ វិច្ឆិកា ២០២៤។

លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ បាននិងកំពុងចេញផ្សាយជាបណ្ដើរៗហើយ

(វ៉ាស៊ីនតោន)៖ លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ បាននិងកំពុងចេញផ្សាយជាបណ្ដើរៗហើយ ខណៈពិភពលោកកំពុងអ៊ុតមើលថាតើរវាងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ នរណានឹងក្លាយជាប្រធានាធិបតីក្នុងអាណត្តិថ្មីនេះ។ នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រដ្ឋនីមួយៗក្នុងចំណោមរដ្ឋ ទាំង៥០ នឹងត្រូវរៀបចំការបោះឆ្នោតរៀងៗខ្លួន ដើម្បីជ្រើសរើស ប្រធានាធិបតី។ ដើម្បីក្លាយជាប្រធានាធិបតី លោកស្រី ហារីស ឬលោក ត្រាំ ត្រូវតែប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០ ឡើងទៅ ក្នុងចំណោមអង្គបោះឆ្នោតទាំង៥៣៨រូប ខណៈថាតើនរណានឹងមានវាសនាដឹកនាំសេតវិមាន នឹងត្រូវបានសម្រេចនៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគេហៅថា «swing…

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយសមាជិកគណបក្សថ្មី (ដែលជាអតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្សនយោបាយនានា) ចំនួន២៣៦៥នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយសមាជិកគណបក្សថ្មី (ដែលជាអតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្សនយោបាយនានា) ចំនួន២៣៦៥នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២២ ឈ្មោះឃីនស៊ីង ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាបានមានឥទ្ធិពលខ្លាំង លើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ…

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,៣៤ម៉ែត្រ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៦ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះកំពស់ចំនួន ០,៣៤ម៉ែត្រ។ ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះនៅសល់ ១១,៩២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២៤ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៣៨ម៉ែត្រ ខណៈទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៦៤ម៉ែត្រ ៕

រឿងជើងខ្លាំងចូលភោជនីយដ្ឋានសួររក«អូកណូក»ធ្វើឲ្យមានប៉ះពាក្យសម្ដីគ្នារវាងម្ចាស់ហាង និងបុរសអះអាងថាខ្លួនជានគរបាល ដោយប្រើឈ្មោះស្ថាប័ន និងបុគ្គលនេះនោះជាបង្អែក ហើយត្រូវម្ចាស់ហាងបង្ហោះក្នុងបណ្តាញសង្គមFacebook  ស្នងការដ្ឋានខេត្តសៀមរាបចេញលិខិតបញ្ជាក់ហើយ

អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត ……….

នាល្ងាច ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ…

កូនដំរីព្រៃមួយក្បាលត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងដែនជម្រកសត្វព្រៃកែវសីមា

(ខេត្តមណ្ឌលគិរី)៖ កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍នៅទីនោះបានអោយដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីសប្តាហ៍មកហើយគិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នេះ។ ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការWCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំនី និងទឹកដោះគោ ដើម្បីអាចអោយកូនដំរីនេះមានកំលាំង និងអាហារគ្រប់គ្រាន់។ តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល 2ឆ្នាំ…

ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០

(ភ្នំពេញ) ៖ រសៀលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត រួមមួយ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដែលបានប្រពឹត្តទៅរយៈពេល ១ថ្ងៃពេញ។ សិក្ខាសាលាពិគ្រោះយោបល់នេះ បានទទួលជោគជ័យ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោយពីមានការបង្ហាញខ្លឹមសារនៃសេចក្តីព្រាង ដោយតំណាងក្រុមការងារកសាងផែនការនេះ…

អគ្គិភ័យមួយ​កើតឡើងនៅចំណុចផ្ទះវីឡាលេខ ២៣៩ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវទាំងកណ្ដាលថ្ងៃ

ភ្នំពេញ÷នៅវេលាម៉ោង១៣និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ ២៣៩ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះ១០ម៉ែត្រ x ១២ម៉ែត្រ ក្នុងនោះខូចខាតបន្ទប់ជាន់ទី២ ចំនួន០១បន្ទប់ រួមមានគ្រែ ចំនួន០១, ពូក ចំនួន០១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង១៣:៤៥នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន…

You missed